សូមស្វាគមន៍មកកាន់គេហទំព័រ បុរី សម្បត្តិ មានហេង​ ៣

បុរី សម្បតិ្ត មានហេង ៣ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយក្រុមហ៊ុនអ្នកវិនិយោគទុនក្នុងស្រុក និងជាផ្នែកមួយនៃក្រុមហ៊ុនសំណង់របស់ក្រុមហ៊ុន សម្បតិ្ត មានហេង​ គ្រុប ដែលបានផ្តោតទៅលើការសាងសង់ និងលក់ ប្រភេទផ្ទះស្តង់ដារ គុណភាពខ្ពស់ ទំនើបបែបទាន់សម័យ​ជូនទៅដល់អតិថិជន។ បច្ចុប្បន្ន បុរី សម្បត្តិ មានហេង ៣ ផ្តល់ជូនលំនៅដ្ឋានដែលមានការរចនាទំនើប ទាំងខាងក្នុង និងខាងក្រៅផ្ទះ រួមមានប្រភេទផ្ទះ វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែង​ជាមួយនឹងទំហំផ្សេងៗគ្នា។ បុរី សម្បត្តិ មានហេង ៣   ​​ផ្តល់ជូននៅទីកន្លែងដ៏ស្រស់ស្អាត ក្នុងការចាប់ផ្តើមជីវិតគ្រួសាររបស់អ្នក ជាមួយនឹងជីវិតបែបទំនើបនឹងទាន់សម័យ។ បុរីមានបុគ្គលិកផ្នែកស្ថាបត្យករ និងវិស្វករជាច្រើនរូបដែលមានជំនាញនិងបទពិសោន៍យូរឆ្នាំខាងផ្នែកសាងសង់និងរចនាម៉ូតផ្ទះអោយសមស្របទៅតាមសម័យកាល ព្រមទាំងការសាងសង់ដែលមានកំរិតស្តង់ដាខ្ពស់។